khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈយុទ្ធជនចំនួន០២គ្រួសារ ក្នុងក្រុងព្រះវិហារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងមានការយាងអញ្ជើញចូលរួមពីសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា  បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈយុទ្ធជនចំនួន០២គ្រួសារ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលត្រូវបានទាហានថៃចាប់ខ្លួនក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

    លោកជំទាវប្រធានក្រុម បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីបារម្ភខ្ពស់បំផុតរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព និងក្រុមគ្រួសារយុទ្ធជនគ្រប់រូប។ លោកជំទាវប្រធាន បានណែនាំឲ្យក្រុមគ្រួសារទាំងអស់កុំមានការព្រួយបារម្ភ ព្រោះថា ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល កំពុងតែខិតខំតាមដាន និងដោះស្រាយបញ្ហានេះឱ្យបានល្អបំផុត ដើម្បីឱ្យវីរៈយុទ្ធជនរបស់យើងបានវិលត្រឡប់មកវិញក្នុងពេលឆាប់ៗ។

    ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុម បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរៈយុទ្ធជនទាំង១៨រូប ដែលបានចូលរួមការពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក